ប្រព័ន្ធផ្ដល់សេវាសាធារណៈឌីជីថល

សម្រាប់ស្នើសុំ លិខិតអនុញ្ញាត វិញ្ញាបនបត្រ អាជ្ញាបណ្ណ និងសេវាផ្សេងៗទៀតរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ការណែនាំ ៖
  • ១. ទាញយក CamDigiKey App: AndroidiOS
  • ២. ស្កែន QR Code ក្នុង CamDigiKey App របស់លោកអ្នក
  • ៣. បញ្ចូលលេខកូដសុវត្ថិភាព ៦ ខ្ទង់
  • ៤. អ្នកនឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុង Portal ដោយស្វ័យប្រវត្តិ។

ដំណើរការស្នើសុំសេវា

  • ចូលទៅកាន់ www.service.mptc.gov.kh
  • ស្កែន QR Code នៅលើ Portal ដោយប្រើប្រាស់កម្មវិធី CamDigikey
  • ជ្រើសរើសប្រភេទនៃការស្នើសុំ៖ លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ
  • បំពេញព័ត៌មាន និងភ្ជាប់ឯកសារចាំបាច់ រួចដាក់ស្នើ
  • បង់ថ្លៃសេវារដ្ឋបាលតាមមធ្យោបាយទូទាត់ប្រាក់អនឡាញ
  • រង់ចាំក្រុមការងារពិនិត្យពាក្យស្នើសុំ និងជូនដំណឹងពីស្ថានភាពពាក្យស្នើសុំតាមរយៈ SMS
  • ទទួលបានការផ្តល់ដំណឹងតាមរយៈ SMS ដើម្បីបង់កម្រៃសេវាតាមប្រភេទនៃការស្នើសុំ(លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ)
  • ទទួលបានប្រភេទនៃការស្នើសុំ (លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ) ជាទម្រង់ឌីជីថល។

ងាយស្រួល ឆាប់រហ័ស និងតម្លាភាព

  • លុបបំបាត់ការបញ្ចូលទិន្នន័យដដែលៗច្រើនដង
  • ទូទាត់ប្រាក់តាមរយៈធនាគារអនឡាញ
  • ទទួលបានការអនុម័តក្នុងរយៈពេល ៧ថ្ងៃនៃថ្ងៃធ្វើការ
  • ទទួលបាន លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណឌីជីថល។
ទំនាក់ទំនង

អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ 120210

info@mptc.gov.kh

ជំនាន់ ២.២.0